ផ្សិតដែលទទួលបានការគាំទ្រពាសពេញពិភពលោកមានបណ្តុះនៅកម្ពុជាហើយ
ថ្មី ស្រស់ ពីចម្ការ
ផ្សិតប៊ូតុងស្រស់ ឆ្ងាញ់ពិសារគ្រប់ពេល
លោកអ្នកអាចស្វែងរកផ្សិតប៊ូតុងរបស់យើងនៅតាមផ្សារទំនើប និងទទួលយកនូវរសជាតិស្រស់ល្អពិតៗ
យើងផ្គត់ផ្គង់ផ្សិតគុណភាពស្តង់ដារទៅដល់ចុងភៅ ភោជនីយដ្ឋាន និងសណ្ឋាគារផ្ទាល់ ទៅតាមតម្រូវការ។
យើងមានបោះដុំផលិតផលទៅកាន់រោងចក្រ និងវិស័យកម្មន្តសាល ដែលត្រូវការផ្សិតប៊ូតុងគុណភាពខ្ពស់ ក្នុងបរិមាណច្រើន។
+855 10 933 113
ថ្នាលបណ្ដុះផ្សិតប៊ូតុងដំបូងបំផុតនៅកម្ពុជា ផ្ដើមចេញពីក្ដីស្រមៃរបស់ចុងភៅម្នាក់
បង្កើតឡើងដោយចុងភៅ Denis Gildas Salmon, ក្រុមហ៊ុន The Mushroom Company ផ្ដល់នូវផ្សិតថ្មី ស្រស់ សម្រាប់រាល់តម្រូវការ មិនថាសម្រាប់ការចម្អិននៅតាមផ្ទះ ឬសម្រាប់បំពេញតម្រូវការនៅតាមសណ្ឋាគារ និងវិស័យកម្មន្តសាលឡើយ។
យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនបណ្ដុះផ្សិតប៊ូតុងដំបូងបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សិតប៊ូតុងជាផ្សិតសមញ្ញ ប៉ុន្តែវាជាគ្រឿងផ្សំដែលមិនអាចខ្វះបានក្នុងម្ហូបអាហារជាច្រើនមុខនៅពាសពេញសកលលោក ហើយយើងសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ផ្សិតប៊ូតុងនឹងទទួលបានការគាំទ្រច្រើនពីប្រជាជនកម្ពុជា។
បណ្ដុះក្នុងព្រះរាជាណាចក្រកម្ពុជា ផ្ដល់នូវភាពស្រស់គ្មានគូប្រៀប។
បង្កើតឡើងដោយចុងភៅអន្តរជាតិ និងដឹកជូនក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការប្រមូលផល។
ផ្សិតរបស់យើងត្រូវបានបណ្ដុះ និងវេចខ្ចប់ដោយមិនមានប្រើសារធាតុរក្សាទុក។
បុគ្គលិកជាង 95% ជាប្រជាជនកម្ពុជា។ យើងបណ្ដុះបណ្ដាលជំនាញចាំបាច់ និងបង្កើតការងារ។
ពីក្រោយផ្សិតប៊ូតុង ថ្មីៗ ស្រស់ៗ របស់យើង
ស្រស់ៗពីកសិដ្ឋានរបស់យើងទៅកាន់តុអាហាររបស់អ្នក — ស្វែងយល់ពីលក្ខណៈពិសេសរបស់ផ្សិតប៊ូតុងដែលបណ្ដុះនៅក្នុងស្រុក។ ផ្សិតរបស់យើងត្រូវបានបណ្ដុះដោយយកចិត្តទុកដាក់លើដីកម្ពុជា ដើម្បីផ្ដល់នូវគុណភាព រសជាតិ និងភាពស្រស់សម្រាប់រាល់តម្រូវការ។