បណ្ដុះក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2024
បង្កើតឡើងដោយលោក Denis Gildas Salmon ដែលជាមេចុងភៅដ៏ល្បីល្បាញ និងជាសហគ្រិនផ្នែកធ្វើម្ហូបអាហារដែលមានបទពិសោធន៍ជាង 25 ឆ្នាំ The Mushroom Company កើតចេញពីបេសកកម្មមួយដែលចង់ផ្ដល់នូវរសជាតិស្រស់ពីកសិដ្ឋានទៅដល់តុបាយ។ ផ្ដើមចេញពីថ្នាលបណ្ដុះមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនកំពុងនាំយកគ្រឿងផ្សំដែលល្បីល្បាញនេះ ទៅកាន់រាល់អ្នកចម្អិន ផ្គត់ផ្គង់ផ្សិតប៊ូតុងស្តង់ដារខ្ពស់ សម្រាប់ HoReCa វិស័យកម្មន្តសាល ព្រមទាំងចុងភៅនៅតាមផ្ទះ។
The Mushroom Company ចាក់ឫសក្នុងទីផ្សារកម្ពុជា ជាក្រុមហ៊ុនបណ្ដុះផ្សិតប៊ូតុងដំបូងបំផុតក្នុងប្រទេសកម្ពុជា
ដោយមានការស្រាវជ្រាវ បច្ចេកទេសស្តង់ដារ និងដៃគូក្នុងស្រុក
យើងកំពុងផ្លាស់ប្ដូរវិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា
ការដាក់បញ្ចូលក្នុងការផ្តល់ជូនរបស់ក្រុមហ៊ុនយើងខ្ញុំ គឺជាចក្ខុវិស័យមួយក្នុងការប្រែក្លាយគ្រឿងផ្សំដែលមានជីវជាតិ និងប្រើប្រាស់សម្រាប់ការចម្អិនគ្រប់មុខ ទៅជាមុខម្ហូបខ្មែរ ដូចដែលផ្សិតប៊ូតុងត្រូវបានប្រើប្រាស់ក្នុងផ្ទះបាយនៅអឺរ៉ុប ឥណ្ឌា ចិន និងវៀតណាម។
Denis Gildas Salmon
ដោយមានបទពិសោធន៍ជាង 25 ឆ្នាំក្នុងវិស័យម្ហូបអាហារ ជាមេចុងភៅ និងជាសហគ្រិនម្នាក់ ខ្ញុំឃើញថាការស្វែងរកផ្សិតប៊ូតុងដែលស្រស់ និងមានគុណភាពខ្ពស់ ជាការលំបាក។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តដាំវាដោយខ្លួនឯង។
យើងមានមោទនភាពក្នុងការក្លាយជាអ្នកបណ្ដុះផ្សិតប៊ូតុងក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជា ដោយមានការប្តេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវរសជាតិ និងភាពស្រស់កម្រិតខ្ពស់។ ផ្សិតរបស់យើងត្រូវបានប្រមូលផល និងដឹកជញ្ជូនក្នុងរយៈពេល 24 ម៉ោង ដើម្បីធានាបាននូវរសជាតិខ្ពស់បំផុត។
លើសពីអាជីពជាចុងភៅ ខ្ញុំចង់បន្សល់ទុកនូវមរតកក្នុងវិស័យកសិកម្ម។ ស្របពេលដែល The Mushroom Company កំពុងធ្វើការយ៉ាងសកម្មដើម្បីផ្គត់ផ្គង់ផ្សិតស្រស់ៗ ខ្ញុំជឿថាផ្សិតប៊ូតុងនឹងគ្រឿងផ្សំមិនអាចខ្វះបាននៅក្នុងផ្ទះបាយរបស់ចុងភៅ និងភោជនីយដ្ឋាននានានាពេលអនាគត។ ជាងនេះទៅទៀត ខ្ញុំជឿថាគ្រប់គ្នាគួរតែអាចទទួលទានអាហារឆ្ងាញ់ៗ ដូច្នេះហើយយើងបានកំណត់តម្លៃផ្សិតឱ្យសមរម្យជានិច្ច។
យើងមានបេសកកម្មចង់ផ្ដល់ជូននូវផ្សិតប៊ូតុងស្រស់ៗដល់ប្រជាជនកម្ពុជា
យើងបំពេញចន្លោះនៅក្នុងទីផ្សារជាមួយនឹងផលិតផលក្នុងស្រុក ប្រមូលផលក្នុងរយៈពេល 24 ម៉ោង និងបណ្ដុះដោយអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត។